
ប្រវត្តិសង្ខេប៖
» ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០១៖ បង្កើតគណៈកម្មាធិការជាតិដើម្បីប្រជាជននិងការអភិវឌ្ឍ (គ.ជ.ប.អ), ដោយព្រះរាជក្រិត្យ លេខ៖ នស រកត/០៨០១/២៧៩។
» នាយករដ្ឋមន្រ្តី ជាប្រធាន, រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ជាអនុប្រធាន និងមានក្រសួងពាក់ព័ន្ធចំនួន ១១ ជាសមាជិក (ក្នុងនោះមានក្រសួងផែនការផងដែរ)
» គ.ជ.ប.អ មានភារកិច្ច៖ ជាជំនួយការក្នុងការអនុវត្ត និងតាមដានគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាក់ទងនឹងបញ្ហាប្រជាជន និងការអភិវឌ្ឍឲ្យមានប្រសិទ្ធភាព។
» ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០១៖ តែងតាំងសមាសភាពនៃ គ.ជ.ប.អ និងនាយកប្រតិបត្តិរបស់អគ្គលេខាធិការដ្ឋាន និងទីប្រក្សា នៃ គ.ជ.ប.អ, ដោយព្រះរាជក្រិត្យលេខ៖ នស រកត/០៨០១/២៩៤។
» ថ្ងៃទី០២ ខែមីនា ឆ្នាំ២០០៩៖ កែសម្រួលសមាសភាពរបស់ គ.ជ.ប.អ ដោយបង្កើនសមាជិករហូតដល់១៩ ស្ថាប័ន, កែសម្រួលពីនាយករដ្ឋមន្រ្តី ជាប្រធាន មកឥស្សរជនជាន់ខ្ពស់ ជាប្រធាន និងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជាអនុប្រធាន, ដោយព្រះរាជក្រិត្យលេខ៖ នស រកត/០៣០៩/២៣២។
» ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣៖ ផ្ទេរក្របខ័ណ្ឌមន្រ្តីរាជការ របស់អគ្គលេខាធិការដ្ឋាន នៃ គ.ជ.ប.អ ពីទីស្តីការ គណៈរដ្ឋមន្រ្តី មកបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងផែនការ, តាមប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ៖ ១៦៩ ប្រក.បល។
» ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤៖ បង្កើតអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ (អបអ) ក្នុងប្រខ័ណ្ឌ ក្រសួងផែនការ តាមអនុក្រិត្យលេខ៖ ៧០ អនក្រ.បក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងផែនការ។
ប្រវត្តិលំអិត
» គោលនយោបាយជាតិប្រជាជន បោះពុម្ភផ្សាយឆ្នាំ២០០៣
» សូចនាករប្រជាសាស្រ្តបោះពុម្ភផ្សាយ ឆ្នាំ២០០៩
» ទិន្នន័យប្រជាជនកម្ពុជា(Datasheets)បោះពុម្ភផ្សាយ ជារៀងរាល់ឆ្នាំ
» សៀវភៅណែនាំសម្រាប់ការបណ្តុះបណ្តាល អំពីបញ្ហាប្រជាជន និងការអភិវឌ្ឍ
» វគ្គបណ្តុះបណ្តាលនិងសិក្ខាសាលា ស្តីពីបញ្ហាប្រជាជន និងការអភិវឌ្ឍ
» ការជួយគាំទ្រ និងកិច្ចសហការ ជាមួយស្ថាប័នពាក់ព័ន្ធដទៃទៀត និងអង្គការមិនមែនរដ្ឋាភិបាលនានា អំពីបញ្ហាប្រជាជន និងការអភិវឌ្ឍ ដូចជា អង្គការជួយជនចាស់ជរា នៅប្រទេសកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
» ផ្តល់ព័ត៌មាន និងធ្វើបច្ចុប្បន្នភាពនូវស្ថានភាពប្រជាជនកម្ពុជានិងបញ្ហាដែលកំពុងកើតឡើងដល់រដ្ឋសភាជាតិ។
» ចូលរួមពិធី ទិវាប្រជាជនពិភពលោក ជារៀងរាល់ឆ្នាំ
» ចូលរួមក្នុងសន្និសិទអន្ដរជាតិ សី្តពី ប្រជាជន និងការអភិវឌ្ឍ។
អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ (អ.ប.អ) គឺជាស្ថាប័នមួយ ដែលត្រូវបានបង្កើតឡើង ដោយមានកាតព្វកិច្ចបម្រើការងារជាអង្គភាពបច្ចេកទេសកណ្តាលមួយ ដើម្បីរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ និងកម្មវិធីនានាអំពីបញ្ហាប្រជាជន និងការអភិវឌ្ឍ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្ត និងតាមដានប្រកបដោយប្រសិទិ្ធភាព នូវគោលនយោបាយរបស់រាជ រដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងបញ្ហាប្រជាជន និងការអភិវឌ្ឍ។
អ.ប.អ ក៏ជាភ្នាក់ងារប្រភពព៌ត័មានអំពីប្រជាជន និងជាដៃគូយុទ្ធសាស្រ្តនាំមុខ ដែលធ្វើការងារជាមួយអ្នករៀបចំគោលនយោបាយ អ្នកធើ្វផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ អ្នកអនុវត្តន៍កម្មវិធីនានាអ្នកដឹកនាំសហគមន៍ និងសង្គមស៊ីវិល។
ភារ:កិច្ចរបស់អ.ប.អ គឺដើម្បីគំាទ្រឲ្យមានទំនាក់ទំនងរវាងប្រជាជន និងការអភិវឌ្ឍ នៅក្នុងគោលនយោបាយជាតិ និងផែនការអភិវឌ្ឍផ្សេងៗនៅគ្រប់កម្រិត ដើម្បីធានាឱ្យបាននូវការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ដែលចាំបាច់នៅក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នានាដែលពាក់ព័ន្ធនឹងបញ្ហាប្រជាជន និងការអភិវឌ្ឍ និងដើម្បីតាមដានវាយតម្លៃការអនុវត្តនូវគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ទាំងនេះ សម្រាប់ជីវភាពរស់នៅ និងសុខុមាលភាពឱ្យកាន់តែប្រសើរការចូលរួមកាន់តែច្រើនរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព។
អ.ប.អ ត្រូវបានបង្កើតនៅខែកុម្ភៈ ឆ្នាំ២០១៤ ដែលត្រូវបានប្តូរឈ្មោះពីគណៈកម្មាធិការជាតិប្រជាជននិងការអភិវឌ្ឍ (គ.ជ.ប.អ) បន្ទាប់ពីការធើ្វកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល ដើម្បីផ្ទេរគណៈកម្មាធិការ និងក្រុមប្រឹក្សាមួយចំនួនចេញពីទីស្តីការគណៈរដ្ឋមន្ត្រី ទៅក្រសួងស្ថាប័នពាក់ព័ន្ធនានា។ ក្រោមកំណែទម្រង់នេះ គ.ជ.ប.អ ត្រូវបានផ្ទេរមកពីទីស្តីការគណៈរដ្ឋមន្ត្រី មកក្រសួងផែន ការ។ គ.ជ.ប.អ ត្រូវបានបង្កើតឡើងដោយព្រះរាជ្យក្រឹត្យ នៅខែសីហាឆ្នាំ២០០១។ នៅពេលនោះ គ.ជ.ប.អ. ត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការក្រុមប្រឹក្សារដ្ឋាភិបាលមួយ ដែលមានសមាជិក១៦ រូប ជារដ្ឋលេខាធិការមកពីក្រសួងពាក់ព័ន្ធចំនួន១៦ និងមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។
សមិទ្ធិផលសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការជាតិប្រជាជន និងការអភិវឌ្ឍសម្រេច បានកន្លងមក រួមមាន៖
0 Comments