header ads
Post 1

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០

Post 2

លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (គ.ច.ក.អ.ត.) បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង

Post 3

វគ្គបណ្តុះបណ្តាលនេះ បានផ្តោតទៅលើប្រធានបទដ៏សំខាន់គឺ៖ "បច្ចេកវិទ្យានិងការអប់រំគឺជាកត្តាសំខាន់ដែលជះឥទ្ធិពលដល់និន្នាការប្រជាសាស្រ្តនិងភាគលាភប្រជាសាស្ត្រ"។

Post 4

កិច្ចប្រជុំអន្តរក្រសួងកម្រិតជាន់ខ្ពស់មួយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង ផែនការសកម្មភាព ២០២៥-២០២៧ នៃ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០

Post 5

សិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាសម្រាប់អនុវត្ត ICPD នៅខេត្តស្វាយរៀង

Post 6

ពិធីបើកវគ្គបណ្តុះបណ្តាល "គោលនយោបាយជាតិប្រជាជននិងប្រជាសាស្ត្រ២០២៥" នៅខេត្តកំពង់ឆ្នាំង

មូលនិធិអភិវឌ្ឍន៍​ និងយុទ្ធនាការសប្បុរសធម៌ ដើម្បីជួយដល់កុមារក្រីក្រនៅតំបន់ដាច់ស្រយាល


        ភ្នំពេញ៖ គម្រោងសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ជា ចាន់ទុំ ជាប្រធានមូលនិធិ និង លោក ទ្រី សុជាតិ ជាអនុប្រធាន បានប្រកាសពីយុទ្ធនាការថ្មីមួយដើម្បីបន្តជួយដល់កុមារក្រីក្រនៅតាមសាលារៀនក្នុងតំបន់ដាច់ស្រយាល។

យុទ្ធនាការនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ដោយបានធ្វើសកម្មភាពមនុស្សធម៌ជាលើកដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧។ ឆ្នាំនេះ ក្រុមការងារគ្រោងនឹងធ្វើដំណើរទៅកាន់ខេត្តចំនួនបីគឺ៖ ខេត្តសៀមរាប ខេត្តប៉ៃលិន និង ខេត្តកំពង់ចាម ក្នុងខែកញ្ញាខាងមុខនេះ។

        គោលបំណងចម្បងនៃយុទ្ធនាការនេះ គឺដើម្បី ជំរុញទឹកចិត្តកូនសិស្សក្រីក្រតូចៗឱ្យបន្តការសិក្សាបន្ថែមទៀត។ តាមរយៈការផ្តល់សម្ភារៈចាំបាច់ដល់ក្មេងៗ ក្រុមការងារសង្ឃឹមថានឹងអាចកាត់បន្ថយបន្ទុកគ្រួសារ និងផ្តល់ក្តីសង្ឃឹមដល់ពួកគេឱ្យបន្តប្រឹងប្រែងរៀនសូត្រដើម្បីផ្លាស់ប្តូរជីវិត។ ការសិក្សាគឺជាគន្លឹះដ៏សំខាន់ដែលមិនត្រឹមតែជួយឱ្យពួកគេមានអនាគតល្អប្រសើរផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារទាំងមូលនៅពេលអនាគតផងដែរ។

        ដើម្បីសម្រេចបានគោលបំណងដ៏ថ្លៃថ្លានេះ ក្រុមការងារសូមអំពាវនាវដល់សប្បុរសជនទាំងអស់ដែលជ្រះថ្លាចង់ចូលរួម ចាប់ផ្តើមបរិច្ចាគសម្ភារៈប្រើប្រាស់និងសម្ភារៈសិក្សាមួយចំនួនដូចខាងក្រោម៖

- សម្ភារៈសិក្សាសម្រាប់ថ្នាក់បឋមសិក្សា: ប៊ិច ខ្មៅដៃ ជ័រលុប បន្ទាត់ សៀវភៅសរសេរ ថ្នាំពណ៌ និងកាបូបសិស្ស។

- សម្ភារៈប្រើប្រាស់សម្រាប់ក្មេងៗ: សាប៊ូ ដុសធ្មេញ ច្រាសដុសធ្មេញ ម្សៅ ស្រោមជើងជាដើម។
- សៀវភៅសិក្សាឬសៀវភៅរឿងនិទាន: សម្រាប់ជួយដល់ការអាននិងពង្រីកចំណេះដឹង។
- សម្លៀកបំពាក់ក្មេងប្រុសឬក្មេងស្រី: សម្លៀកបំពាក់ថ្មីឬចាស់ដែលនៅល្អ សម្រាប់កុមារត្រឹមថ្នាក់ទី៣។
- អ្វីៗផ្សេងទៀតដែលសប្បុរសជនយល់ថាមានប្រយោជន៍: ដូចជាស្បែកជើង ស្ករគ្រាប់ ឬថវិកា។

        ការចូលរួមបរិច្ចាគរបស់សប្បុរសជនម្នាក់ៗ មិនថាតិចឬច្រើន សុទ្ធតែមានតម្លៃដ៏ធំធេងសម្រាប់ផ្តល់ក្តីសង្ឃឹមនិងឱកាសដល់កុមារក្រីក្រទាំងនេះ៕


ខេត្តសៀមរាប ២០១៧៖



ខេត្តកំពត ២០១៧៖





ខេត្តកំពង់ចាម ២០១៧៖



ខេត្តប៉ៃលិន ២០១៧៖


ខេត្តមណ្ឌលគិរី ២០១៨៖


ខេត្តកោះកុង ២០១៨៖



ខេត្តតាកែវ ២០១៨៖


ខេត្តកំពង់ធំ ២០១៩៖



Post a Comment

0 Comments