header ads
Post 1

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០

Post 2

លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (គ.ច.ក.អ.ត.) បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង

Post 3

វគ្គបណ្តុះបណ្តាលនេះ បានផ្តោតទៅលើប្រធានបទដ៏សំខាន់គឺ៖ "បច្ចេកវិទ្យានិងការអប់រំគឺជាកត្តាសំខាន់ដែលជះឥទ្ធិពលដល់និន្នាការប្រជាសាស្រ្តនិងភាគលាភប្រជាសាស្ត្រ"។

Post 4

កិច្ចប្រជុំអន្តរក្រសួងកម្រិតជាន់ខ្ពស់មួយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង ផែនការសកម្មភាព ២០២៥-២០២៧ នៃ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០

Post 5

សិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាសម្រាប់អនុវត្ត ICPD នៅខេត្តស្វាយរៀង

Post 6

ពិធីបើកវគ្គបណ្តុះបណ្តាល "គោលនយោបាយជាតិប្រជាជននិងប្រជាសាស្ត្រ២០២៥" នៅខេត្តកំពង់ឆ្នាំង

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០



    រៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការពិសេស, លោកស្រី Sandra Bernklau តំណាង UNFPA ប្រចាំនៅកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

    មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានគូសបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំកម្រិតខ្ពស់នេះ គឺដើម្បីធ្វើបច្ចុប្បន្នភាព នៃការរៀបចំរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដែលមានការចូលរួមពី ក្រុមការងារអន្តរស្ថាប័នចំនួន៣ គឺ (1) គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ (2) គណៈកម្មការអន្តរក្រសួងនៃគណៈកម្មាធិការពិសេស និង (3) ក្រុមការងារអន្តរក្រសួងពិនិត្យតាមដាននិងវាយតម្លៃគោលនយោបាយជាតិប្រជាជន, រួមទាំងតំណាងរបស់ UNFPA និងស្ថាប័នសហប្រជាជាតិពាក់ព័ន្ធមួយចំនួន។ ការរៀបចំរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនេះ គឺមិនត្រឹមជាការធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែនឹងជាធាតុចូលមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគោលនយោបាយជាតិប្រជាជន ក្រោយឆ្នាំ២០៣០ ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបន្ថែមថា របាយការណ៍ពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយជាតិប្រជាជន២០១៦-២០៣០ គឺជាឯកសារដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៃការអភិវឌ្ឍគ្រប់វិស័យ។ របាយការណ៍ពាក់កណ្តាលអាណត្តិនេះ បានឆ្លងកិច្ចប្រជុំនិងសិក្ខាសាលាពិគ្រោះយោបល់អន្តរក្រសួងកម្រិតបច្ចេកទេសចំនួន២ដង រួចមកហើយ ដោយលើកទី១ នៅថ្ងៃទី៣១ ខែមីនា និងលើកទី២ នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៥ ព្រមទាំងកិច្ចប្រជុំចង្អៀតរវាងក្រុមការងារអគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ និង UNFPA ជាច្រើនលើក ហើយកិច្ចប្រជុំចុងក្រោយបានធ្វើឡើង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ។ កិច្ចប្រជុំថ្ងៃនេះ អាចនិយាយបានថាជាកិច្ចប្រជុំអន្តរស្ថាប័នចុងក្រោយមុននឹងដាក់ជូនកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំបន្តបន្ទាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី។


    លោកស្រី Sandra Bernklau តំណាង UNFPA ប្រចាំនៅកម្ពុជា បានមានចំណាប់អារម្មណ៍ក្នុងកិច្ចប្រជុំផងដែរ, លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងផែនការ ដែលបានអនុញ្ញាតឱ្យ UNFPA ជាផ្នែកមួយនៃការពិនិត្យដ៏សំខាន់នៃ គោលនយោបាយជាតិប្រជាជន២០១៦-២០៣០។ លោកស្រី បានកោតសរសើរនិងមានទស្សនៈវិជ្ជមានចំពោះការវិវឌ្ឍរបស់កម្ពុជា តាមរយៈការអនុវត្តគោលនយោបាយជាតិប្រជាជន ដែលកម្ពុជាបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ រួមមានការកាត់បន្ថយភាពក្រីក្រ ការធ្វើឱ្យប្រសើរឡើងផ្នែកសុខាភិបាល ការអប់រំ ការការពារសង្គម និងសមភាពយេនឌ័រ។ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់វិធីសាស្រ្តដ៏ទូលំទូលាយក្នុងការធ្វើផែនការគ្រួសារ ដែលនេះជាសក្ខីកម្មនៃការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងក្របខណ្ឌអនុវត្តគោលនយោបាយជាតិប្រជាជន និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះវិធីសាស្រ្តនៃចំនួនប្រជាជនទាំងមូល (whole of population approach, តាំងពីកើតរហូតដល់ស្លាប់) ហើយដោយមិនទុកនរណាម្នាក់ចោលឡើយ។ ក្នុងកិច្ចប្រជុំលោកស្រី បានលើកឡើងផងដែរនូវការប្រកួតប្រជែងថ្មីៗរបស់កម្ពុជាលើការងារគោលនយោបាយប្រជាជន និងការផ្តល់អនុសាសន៍របស់ UNFPA។ កិច្ចប្រជុំនេះ មានការចូលរួមមតិនិងធាតុចូលយ៉ាងផុលផុសពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសជាច្រើនរូប ផងដែរ។
តេឡេក្រាម៖ https://t.me/mop_gov_kh
#ក្រសួងផែនការ #MOP









Post a Comment

0 Comments