header ads
Post 1

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០

Post 2

លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (គ.ច.ក.អ.ត.) បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង

Post 3

វគ្គបណ្តុះបណ្តាលនេះ បានផ្តោតទៅលើប្រធានបទដ៏សំខាន់គឺ៖ "បច្ចេកវិទ្យានិងការអប់រំគឺជាកត្តាសំខាន់ដែលជះឥទ្ធិពលដល់និន្នាការប្រជាសាស្រ្តនិងភាគលាភប្រជាសាស្ត្រ"។

Post 4

កិច្ចប្រជុំអន្តរក្រសួងកម្រិតជាន់ខ្ពស់មួយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង ផែនការសកម្មភាព ២០២៥-២០២៧ នៃ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០

Post 5

សិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាសម្រាប់អនុវត្ត ICPD នៅខេត្តស្វាយរៀង

Post 6

ពិធីបើកវគ្គបណ្តុះបណ្តាល "គោលនយោបាយជាតិប្រជាជននិងប្រជាសាស្ត្រ២០២៥" នៅខេត្តកំពង់ឆ្នាំង

កម្ពុជាប្រារព្ធទិវាប្រជាជនពិភពលោកលើកទី៣៦ ដោយផ្តោតលើភាពអង់អាចរបស់យុវជន





        ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនៅសណ្ឋាគារទន្លេបាសាក់២។ ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំឡើងដោយក្រសួងផែនការ និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា ដើម្បីប្រារព្ធព្រឹត្តិការណ៍សំខាន់ៗចំនួនបីរួមគ្នា។

ក្នុងសុន្ទរកថាបើក ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ៖

    អបអរសាទរទិវាប្រជាជនពិភពលោកលើកទី៣៦: ព្រឹត្តិការណ៍នេះគឺជាការចូលរួមចំណែករបស់កម្ពុជាក្នុងការប្រារព្ធទិវាអន្តរជាតិ ដែលបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែកក្កដា ចាប់តាំងពីឆ្នាំ១៩៩០មក។ គោលបំណងគឺដើម្បីក្រើនរំលឹកដល់មនុស្សគ្រប់រូបឱ្យយកចិត្តទុកដាក់លើបញ្ហាប្រជាជន និងទំនាក់ទំនងរវាងប្រជាជននិងការអភិវឌ្ឍន៍។

    ប្រកាសដាក់ឱ្យប្រើប្រាស់ឯកសារគោលនយោបាយ: ឯកសារនេះស្តីពី "ការរៀបចំផែនការឌីណាមិកប្រជាជនកម្ពុជាដែលកំពុងវិវត្តដើម្បីភាពធន់ប្រជាជនគ្រប់វ័យ"។ ឯកសារនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវសម្រាប់រៀបចំគោលនយោបាយប្រជាជនប្រកបដោយប្រសិទ្ធភាព ដោយផ្អែកលើភស្តុតាងជាក់លាក់។ បង្ហាញពីសូចនាករគន្លឹះនៃរបាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោកឆ្នាំ២០២៥: ការបង្ហាញនេះមានគោលបំណងផ្តល់នូវទិន្នន័យថ្មីៗអំពីនិន្នាការប្រជាសាស្ត្រសាកល ដែលមានសារៈសំខាន់សម្រាប់ការតាក់តែងគោលនយោបាយ។

        ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងផែនការ និង UNFPA បានឯកភាពគ្នាកំណត់ប្រធានបទថ្នាក់ជាតិសម្រាប់ឆ្នាំនេះថា “ការត្រៀមរៀបចំសម្រាប់អនាគត៖ ការពង្រឹងភាពអង់អាចដល់យុវជនកម្ពុជាសម្រាប់គ្រួសារប្រកបដោយភាពធន់ និងអនាគតដែលពោរពេញដោយសមធម៌”។ ប្រធានបទនេះមានភាពស៊ីសង្វាក់ជាមួយប្រធានបទសកលរបស់អង្គការសហប្រជាជាតិ និងឆ្លុះបញ្ចាំងពីស្ថានភាពប្រជាសាស្ត្រជាក់ស្តែងរបស់កម្ពុជា។

ការបង្កើតប្រធានបទនេះគឺដើម្បីបង្ហាញពីចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមប្រជាសាស្ត្រដូចជា៖

» កំណើនប្រជាជន: ទោះបីជាអត្រាកំណើននៅតែមាន ប៉ុន្តែល្បឿនកំពុងថយចុះ។
» ការថយចុះនៃអត្រាលទ្ធភាពមានកូន និងអត្រាមរណភាព: និន្នាការទាំងនេះជះឥទ្ធិពលដល់រចនាសម្ព័ន្ធអាយុរបស់ប្រជាជន។
» ទេសន្តរប្រវេសន៍និងនគរូបនីយកម្ម: ការផ្លាស់ទីលំនៅរបស់ប្រជាជនពីជនបទទៅទីក្រុងបង្កឱ្យមានបញ្ហាប្រឈមថ្មីៗ។
» ការកើនឡើងនៃប្រជាជនវ័យចាស់: ការកើនឡើងនូវចំនួនប្រជាជនវ័យចំណាស់ ទាមទារឱ្យមានការរៀបចំគោលនយោបាយថែទាំសុខភាព និងសេវាសង្គម។
» ការវិនិយោគលើយុវជន៖ ចម្លើយសម្រាប់អនាគត

        ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា របាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោកឆ្នាំ២០២៥ បានបង្ហាញពីការព្រួយបារម្ភរបស់ពិភពលោកចំពោះការថយចុះអត្រាកំណើត។ ទោះជាយ៉ាងនេះក្តី ការស្ទង់មតិរបស់ UNFPA និង YouGov បង្ហាញថា បញ្ហានេះមិនមែនបណ្តាលមកពីការមិនចង់បានកូនរបស់យុវជននោះទេ ប៉ុន្តែបណ្តាលមកពីបញ្ហាហិរញ្ញវត្ថុ សុខភាព និងភាពមិនប្រាកដប្រជាក្នុងជីវិត។

    ផ្ទុយពីនិន្នាការសកល ប្រជាជនកម្ពុជានៅតែបន្តកើនឡើង ប៉ុន្តែក្នុងល្បឿនមួយយឺតជាងមុន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រារព្ធទិវាប្រជាជននេះគឺជាវេទិកាមួយដើម្បីជំរុញការពិភាក្សាថ្នាក់ជាតិអំពីបញ្ហាប្រជាជន និងការដាក់ចេញនូវគោលនយោបាយឆ្លើយតបប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់ជំនាន់។

    ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ តាមរយៈសារលិខិតដ៏ថ្លៃថ្លារបស់សម្តេច ក្នុងឱកាសទិវាប្រជាជនពិភពលោក សម្តេចបានបង្ហាញពីចក្ខុវិស័យច្បាស់លាស់ក្នុងការវិនិយោគលើយុវជន ដោយផ្តោតលើការអប់រំ ការអភិវឌ្ឍជំនាញបច្ចេកទេស និងការលើកកម្ពស់សុខភាព ដែលជាកត្តាគន្លឹះដើម្បីសម្រេចបានគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

    ក្នុងនាមក្រសួងផែនការ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNFPA និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានបន្តផ្តល់កិច្ចសហការនិងការគាំទ្រដល់កម្ពុជា ដែលបានរួមចំណែកដល់សមិទ្ធផលធំៗជាច្រើនក្នុងរយៈពេលកន្លងមក៕





Post a Comment

0 Comments