របាយការណ៍ខេត្តសៀមរាប២០២២
១. ចំនួនប្រជាជនសរុបនៅខេត្តសៀមរាប
ប្រជាជនខេត្តសៀមរាបរស់នៅទីប្រជុំជននៅឆ្នាំ២០០៨ មាន ១៧៤.២៦៥ កើនទៅ ៣១៦.១៩២ នាក់ នៅ ឆ្នាំ២០១៩។ និន្នាការដូចគ្នានេះប្រជាជនខេត្តសៀមរាបរស់នៅជនបទបានថយចុះពី ៧២២.១៧៨ នាក់ នៅឆ្នាំ ២០០៨ មក ៦៩៨.០៤២ នាក់ នៅឆ្នាំ២០១៩។ ភាគរយប្រជាជនរស់នៅទីប្រជុំជនបានកើនឡើងពី ៣១,២ ភាគរយ នៅឆ្នាំ ២០០៨ មក ១៩,៤ ភាគរយ នៅឆ្នាំ២០១៩ ដោយសារការរីកចំរើនខាងវិស័យការងារ កំណើនប្រជាជន និងនរគរូបនីយកម្ម ។
បើតាមលទ្ធផលចុងក្រោយបង្ហាញថាក្នុងចំណោមក្រុង ស្រុកទាំង ១២ នៃខេត្តសៀមរាបប្រជាជនខ្ពស់មាននៅ ក្រុងសៀមរាប (២៥,៩ ភាគរយ) នៅស្រុកជីក្រែង (១២,៨ ភាគរយ) នៅស្រុកពួក (១២,៧ ភាគរយ) និងស្រុកសូទ្រនិគម (១១,០ ភាគរយ) ។ ស្រុកទាំងនេះអាចមានអត្រាលទ្ធភាពបង្កើតកូនខ្ពស់ និងស្រូបយកការធ្វើចំណាកស្រុកមកពីបណ្តាស្រុក និងខេត្តផ្សេងទៀតសម្រាប់ការតាំងលំនៅថ្មី និងធ្វើកសិកម្ម ឱកាសសេដ្ឋកិច្ច និងការអភិវឌ្ឍ។ ដោយឡែកអង្គធំនៃខេត្ត សៀមរាបមានភាគរយប្រជាជនប្រជាជនតិចជាងគេ (២,៩)។
២. កំណើនប្រជាជនប្រចាំឆ្នាំ
កំណើនចំនួនប្រជាជនត្រូវបានប្រើក្នុងន័យទូលំទូលាយ ដើម្បីគ្របដណ្តប់លើការបំរែបំរួលចំនួនប្រជាជនដែល រស់នៅក្នុងប្រទេស ឬតំបន់ ក្នុងអំឡុងពេលជាក់លាក់ដោយមិនគិតការបំរែបំរួលផ្លាស់ប្ដូរវិជ្ជមាន ឬអវិជ្ជមាន។ បំរែបំរួល នេះត្រូវបានវាស់វែង ដោយគិតជាភាគរយ។
លទ្ធផលចុងក្រោយនៃជំរឿនទូទៅប្រជាជននៅខេត្តសៀមរាប ឆ្នាំ២០១៩ តាមវិធីសាស្ត្រឃើញរាប់ ចំនួន ប្រជាជនខេត្តសៀមរាបសរុបកើនឡើងត្រឹមតែ ១១៧.៧៩១ នាក់ ត្រូវនឹង ១៣,១ ភាគរយ ក្នុងងរយៈពេល ១១ ឆ្នាំ ចន្លោះឆ្នាំ២០១៨ និង ២០១៩ ក្នុងអត្រាកំណើនប្រចាំឆ្នាំ ១,១ ភាគរយ។ អត្រាកំណើនប្រជាជនប្រចាំឆ្នាំបានកើន ឡើងអាចដោយសារលទ្ធភាពបង្កើតកូន និងការធ្វើចំណាកស្រុករបស់ប្រជាជនខេត្តសៀមរាបទៅមកពីខេត្តនានា ។
តាមលទ្ធផលចុងក្រោយនៃជំរឿនទូទៅប្រជាជនខេត្តសៀមរាបឆ្នាំ២០១៩ (កំណើនប្រជាជន ១,១ ភាគរយ) អត្រាកំណើនប្រជាជនមានកម្រឹតខ្ពស់ និងមធ្យមនៅស្រុកស្វាយលើ (៤,៨ ភាគរយ) វ៉ារិន (៣,៤ ភាគរយ) ស្រុក អង្គរធំ (១,៨ ភាគរយ) នៅស្រុកប្រាសាទបាគង (១,៧ ភាគរយ) នៅក្រុងសៀមរាប និងស្រុកពួក (១,២ ភាគរយ) និងស្រុកសូទ្រនិគម (១,១ ភាគរយ) ។ ស្រុកទាំងនេះមានអត្រាលទ្ធភាពបង្កើតកូនខ្ពស់ជាងស្រុកដ៏ទៃ និងស្រូបយក ការធ្វើចំណាកស្រុកមកពីបណ្តាស្រុក និងខេត្តផ្សេងទៀតសម្រាប់ការតាំងលំនៅថ្មី និងធ្វើកសិកម្ម ឱកាសសេដ្ឋកិច្ច និង ការអភិវឌ្ឍ ។ ដោយឡែកក្រៅពីស្រុកទាំងនេះអត្រាកំណើនប្រជាជនទាប និងថយដូចជាស្រុកក្រឡាញ់ (អវិជ្ជមាន)។
៣. ការបែងចែករបាយប្រជាជន
តារាង ២.៣.១ បង្ហាញភាគរយប្រជាជនសរុបចុងក្រោយ តាមស្រុក ក្រុង និងភេទ ខេត្តសៀមរាប ប្រជាជនខ្ពស់មាន នៅក្រុងសៀមរាប (២៥,៩ ភាគរយ) នៅស្រុកជីក្រែង (១២,៨ ភាគរយ) នៅ នៅស្រុកពួក (១២,៧ ភាគរយ) និងស្រុក សូទ្រនិគម (១១,០ ភាគរយ) ។ ស្រុកទាំងនេះអាចមានអត្រាលទ្ធភាពបង្កើតកូនខ្ពស់ និងស្រូបយកការធ្វើចំណាកស្រុកមកពី បណ្តាស្រុក និងខេត្តផ្សេងទៀតសម្រាប់ការតាំងលំនៅថ្មី និងធ្វើកសិកម្ម ឱកាសសេដ្ឋកិច្ច និងការអភិវឌ្ឍ។ ដោយឡែកអង្គធំ នៃខេត្តសៀមរាបមានភាគរយប្រជាជនប្រជាជនតិចជាងគេ (២,៩)។
បើប្រៀបធៀបទៅនឹងឆ្នាំ២០០៨របាយប្រជាជនខេត្តសៀមរាបមានទម្រង់ខុសគ្នាទៅតាមទំហំផ្ទៃដី និងការ អភិវឌ្ឍតាមស្រុកនៅឆ្នាំ២០១៩ ។ ភាគរយនៃរបាយប្រជាជនក្នុងស្រុក ក្រុង ថយចុះភាគច្រើនលើកលែងតែលើកលែង តែស្រុកមួយចំនួននៃខេត្តសៀមរាបមានប្រជាជនកើនតិចតួច ។