ប្រការ ២៩.-នាយកដ្ឋានបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ មានការិយាល័យចំនួនបួន(៤) គឺ៖
១-ការិយាល័យរដ្ឋបាលនិងសរុប
២-ការិយាល័យបណ្តុះបណ្តាល
៣-ការិយាល័យពង្រឹងភាពធន់ប្រជាសាស្ត
៤-ការិយាល័យវាយតម្លៃគុណភាពបណ្តុះបណ្តាល
១- ការិយាល័យរដ្ឋបាលនិងសរុប មានភារកិច្ច៖
-រៀបចំនិងគ្រប់គ្រងរាល់រដ្ឋបាលរបស់នាយកដ្ឋាន រួមទាំងរៀបចំរបាយការណ៍ និងកំណត់ហេតុផ្ទៃក្នុងនាយកដ្ឋាន
-គ្រប់គ្រងនិងអនុវត្តវិន័យក្នុងការបំពេញការងាររបស់មន្ត្រី និងស្នើសុំដំឡើងឋានន្តរស័ក្តិ តួនាទី គ្រឿង ឥស្សរិយយសរបស់មន្ត្រីនៅក្នុងនាយកដ្ឋាន អនុលោមទៅតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ី វិល និងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង
-គ្រប់គ្រង បែងចែក និងធ្វើបញ្ជីសារពើភណ្ឌ សន្និធិសម្ភារៈប្រើប្រាស់ គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារ របស់នាយកដ្ឋាន
-ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាផ្សេងៗ ពាក់ព័ន្ធនឹងការងាររដ្ឋបាល និងការងារពាក់ព័ន្ធនឹងប្រជាជននិងអភិវឌ្ឍន៍
-រៀបចំរបាយការណ៍បូកសរុបប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់នាយកដ្ឋាន
-រៀបចំផែនការសកម្មភាព និងផែនការថវិកា៣ឆ្នាំ និងប្រចាំឆ្នាំរបស់ការិយាល័យនិងនាយកដ្ឋាន
-អនុវត្តភារកិច្ចផ្សេងៗទៀត ដែលប្រធាននាយកដ្ឋានប្រគល់ជូន។
២- ការិយាល័យបណ្តុះបណ្តាល មានភារកិច្ច៖
-កសាងផែនការនិងរៀបចំការបណ្តុះបណ្តាលធនធានមនុស្សជុំវិញប្រធានបទប្រជាជននិងអភិវឌ្ឍន៍នៅ ក្នុងអគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ
-សិក្សាស្រាវជ្រាវ ចងក្រង និងរៀបចំការបណ្ដុះបណ្តាលដល់មន្ត្រីក្នុងអគ្គលេខាធិការដ្ឋានប្រជាជននិង អភិវឌ្ឍន៍ មន្ទីរផែនការរាជធានី ខេត្តនិងក្រសួង ស្ថាប័នពាក់ព័ន្ធលើប្រធានបទនានាទាក់ទងការងារ គោលនយោបាយជាតិប្រជាជននិងប្រជាសាស្ត្រ ការតាមដានត្រួតពិនិត្យនិងវាយតម្លៃភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ និងសេដ្ឋកិច្ចនិងសង្គមឌីចីថល
-ផ្តល់ការបណ្ដុះបណ្តាលបច្ចេកទេសដល់មន្ត្រីការិយាល័យប្រជាជននិងអភិវឌ្ឍន៍ និងមន្ត្រីពាក់ព័ន្ធតាមមន្ទីរផែនការរាជធានី ខេត្ត ក្នុងការរៀបចំរបាយការណ៍អំពីស្ថានភាពប្រជាសាស្ត្រ
-ចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ វគ្គបណ្តុះបណ្តាល សិក្ខាសាលា នៅក្នុងនិងក្រៅប្រទេស អំពី ទំនាក់ទំនងពហុវិស័យរវាងប្រជាជននិងអភិវឌ្ឍន៍ដើម្បីបង្កើនសមត្ថភាព
-សម្របសម្រួលនិងសហការជាមួយនឹងស្ថាប័នបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស
-សហការជាមួយនឹងការិយាល័យរដ្ឋបាលនិងសរុប ដើម្បីរៀបចំផែនការសកម្មភាព និងផែនការថវិកា៣ ឆ្នាំ និងប្រចាំឆ្នាំរបស់ការិយាល័យនិងនាយកដ្ឋាន
-អនុវត្តភារកិច្ចផ្សេងៗទៀត ដែលប្រធាននាយកដ្ឋានប្រគល់ជូន។
៣- ការិយាល័យពង្រឹងភាពធន់ប្រជាសាស្ត្រ មានភារកិច្ច៖
-រៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលក្នុងការបញ្ជ្រាបការយល់ដឹងអំពីភាពធន់ប្រជាសាស្ត្រ លើការតម្រង់ទិសជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងាររបស់ប្រជាជនវ័យក្មេង តាមរយៈ ការសហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ។
-ជំរុញឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាជន ជាពិសេសយុវវ័យជាក្មេងស្រី ក្នុងការចាប់យកជំនាញ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាតាមរយៈការផ្សព្វផ្សាយនិងសិក្ខាសាលា
-សិក្សាស្រាវជ្រាវអំពីវិធីសាស្ត្រនិងកំណត់សូចនាករពាក់ព័ន្ធ ដើម្បីវិភាគអំពីកាលានុវត្តភាពនិងបញ្ហា ប្រឈមនៃបម្រែបម្រួលប្រជាសាស្ត
-បញ្ជ្រាបការយល់ដឹងអំពីការថែទាំសុខភាពនិងអនាម័យ សុខភាពបន្តពូជរបស់យុវវ័យ និងអាហារូបត្ថម្ភ
-បញ្ជ្រាបការយល់ដឹងអំពីទំនាក់ទំនងអន្តរជំនាន់ ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងគ្នារវាងមនុស្សវ័យចាស់ និងមនុស្សវ័យក្មេងក្នុងគ្រួសារនិងសហគមន៍
-ជំរុញនិងអប់រំដល់ប្រជាពលរដ្ឋវ័យក្មេងឱ្យមានការសន្សំប្រាក់ ដើម្បីរួមចំណែកសម្រេចឱ្យមានភាគលាភប្រជាសាស្ត្រទី២
-លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដើម្បីជំរុញការផ្តល់សិទ្ធិអំណាច ដល់ស្ត្រីនៅក្នុងផែនការអភិវឌ្ឍន៍ជាតិ
-សហការជាមួយនឹងការិយាល័យរដ្ឋបាលនិងសរុប ដើម្បីរៀបចំផែនការសកម្មភាព និងផែនការថវិកា៣ឆ្នាំ និងប្រចាំឆ្នាំរបស់ការិយាល័យនិងនាយកដ្ឋាន
-បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធាននាយកដ្ឋាន។
៤- ការិយាល័យវាយតម្លៃគុណភាពបណ្តុះបណ្តាល មានភារកិច្ច ៖
-សិក្សាវាយតម្លៃអំពីតម្រូវការបណ្តុះបណ្តាលសម្រាប់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងប្រជាជននិងអភិវឌ្ឍន៍
-បង្កើតទម្រង់បែបបទនិងសូចនាករគោលសម្រាប់វាយតម្លៃគុណភាពបណ្តុះបណ្តាលពាក់ព័ន្ធនឹងប្រជាជននិងអភិវឌ្ឍន៍
-សិក្សា និងវាយតម្លៃជាក់ស្តែងដល់មន្ត្រីដែលបានចូលរួមវគ្គបណ្តុះបណ្តាលដើម្បីធានាឱ្យបានគុណភាពនិងប្រសិទ្ធភាពនៃវគ្គបណ្តុះបណ្តាល
-វាយតម្លៃនិងផ្តល់យោបល់កែលម្អអំពីចំណុចខ្វះខាតនិងតម្រូវការនៃការបណ្តុះបណ្តាលនីមួយៗដើម្បីបង្កើនផលិតភាពការងារ
-ធ្វើរបាយការណ៍លទ្ធផលនៃការសិក្សាវាយតម្លៃអំពីគុណភាពនៃការបណ្តុះបណ្តាលជូននាយកដ្ឋាន និងអគ្គលេខាធិការដ្ឋាន
-សហការជាមួយនឹងការិយាល័យរដ្ឋបាលនិងសរុប ដើម្បីរៀបចំផែនការសកម្មភាព និងផែនការថវិកា៣ ឆ្នាំ និងប្រចាំឆ្នាំរបស់ការិយាល័យនិងនាយកដ្ឋាន
-បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធាននាយកដ្ឋាន។